Blog

Category Archives: Electronic

ម៉ាកសញ្ញាអសុរៈ

ភ្នំពេញ ៖ បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប សម្ភារប្រើប្រាស់កាន់តែទាន់សម័យ ដូចជាទូរស័ព្ទដៃ កុំព្យូទ័រជាដើម ដែលជួយសម្រួលដល់ការងារ និងការរស់នៅប្រចាំថ្ងៃ ខណៈដែលស្ទើរគ្រប់មុខទំនិញ សម្ភារប្រើប្រាស់ទាំងនោះភាគច្រើនត្រូវបាននាំចូលពីបរទេស។ ដោយសារមើលឃើញពីនិន្នាការលើការប្រើប្រាស់សម្ភារទាំងនោះ បានបណ្តាលឲ្យយុវជនមួយក្រុមមានគំនិតច្នៃប្រឌិតដោយការផ្សាភ្ជាប់វប្បធម៌ខ្មែរទៅនឹងឧបរកណ៍បែបបច្ចេកវិទ្យាទំនើប រចនាម៉ូដជាគំនូរសិល្បៈប្លែកៗនៅលើគ្រឿងអេឡិចត្រូនិក ក៏ដូចជាសម្ភារកុំព្យូទ័រធ្វើឱ្យមានរូបភាពថ្មីគួរជាទីចាប់អារម្មណ៍។ លោក ទេព​ ច័ន្ទបញ្ញាឫទ្ធិ ដែលជាអ្នកផ្តួចផ្តើមម៉ាកសញ្ញាអសុរៈ បាននិយាយាថា “ហេតុដែលខ្ញុំសម្រេចចិត្តបង្កើតផលិតផលម៉ាក អសុរៈ ដោយសារតែខ្ញុំចង់ផ្លាស់ប្តូរផ្នត់គំនិតប្រជាជនខ្មែរយើងឲ្យងាកមកគាំទ្រផលិតដែលជាម៉ាកសញ្ញាក្នុងស្រុក ដែលមានបរិបថ និងក្បាច់រចនាជារបស់ជាតិយើង ខណៈដែលម៉ាកសញ្ញាដែលបានដាក់បញ្ចូលបរិបថខ្មែរចូលទៅក្នុងគ្រឿងអេឡិចត្រូនិកនៅមិនទាន់មាននៅឡើយ”។ ម៉ាកសញ្ញា អសុរៈ ដែលបានបង្កើតឡើងនេះបានផ្សារភ្ជាប់ទៅនឹងសម្ភារៈប្រើប្រាស់ផ្សេងៗមានដូចជាគ្រឿងសម្ភារៈកុំព្យូទ័រ ទ្រនាប់ម៉ៅ តុហ្គេម កៅអីហ្គេម និងកាសដែលកំពុងដំណើរការលក់ ក៏ដូចជាត្រៀមនឹងដាក់លក់ជាបន្តបន្ទាប់ទៀតនៅពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងការគាំទ្រ ក្នុងនោះក៏មានមតិរិះគន់ផងដែរ ដោយសារក្រុមការងារអសុរៈធ្វើការរចនាលើសម្ភារលេងហ្គេម ដែលបងប្អូនមួយចំនួនគិតថា វាជារឿងអត់ប្រយោជន៍ជាដើម។ ផ្ទុយទៅវិញ លោកបានបង្ហាញពីគោលជំហររឹងមាំថា សម្ភារអ្វីក៏អាចច្នៃប្រើប្រាស់ឱ្យមានប្រយោជន៍បានដែរ តួយ៉ាងដូចជា តុ កៅអីលេងហ្គេម ក៏អាចអង្គុយរៀន ឬធ្វើការបាន។ លើសពីនេះ ការបើកដំណើរយីហោ អសុរៈ ក៏ជួបនូវបញ្ហាមួយចំនួនផងដែរ ដូចជា បញ្ហាដើមទន់ និងទីផ្សារ ដោយហេតុថា អសុរៈ… Read More
X